Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី ៧(គន្ធបុប្ផាទី៣) ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៖

03-12-2021 03:01

(ភ្នំពេញ)៖ ខ្ញុំបាទ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ជាប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី ៧(គន្ធបុប្ផាទី៣) និងបុគ្គលិកនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង នូវប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត «ហ៊ុន ម៉ាណែត» ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលមានការអប់រំល្អ ខ្ពង់ខ្ពស់ ប្រកបដោយចំណេះដឹង ឋាមពល និងសមត្ថភាពពេញបរិបូរណ៍ ព្រមទាំងប្រកបដោយគុណធម៌ខ្ពង់ខ្ពស់ ស័ក្តិសមជាឥស្សរជន នៃយុវជនជំនាន់ថ្មី។

យើងខ្ញុំទាំងអស់គ្នា មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមជា «អនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា» យ៉ាងពិតប្រាកដ ដើម្បីបន្តវេន ដឹកនាំ ការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម, លើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍន៍ជាតិ ឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព និងសុភមង្គលរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប៕