(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ តម្លៃ៣៦០លានដុល្លារ នៅស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ។
រោងចក្រផលិតស្ករស កៀបទឹកអំពៅ របស់ក្រុមហ៊ុនចិន Rui Feng (Cambodia) International Co. Ltd អាចហៅបានថា ជារោងចក្រផលិតស្ករស កៀបទឹកអំពៅធំជាងគេនៅអាស៊ី។
រោងចក្រនេះ ត្រូវបានគេរំពឹងរំពឹងថា អាចមានសមត្ថភាពផលិតស្ករសបានជាង១ពាន់តោនក្នុងមួយថ្ងៃ ជាមួយនឹងចម្ការអំពៅដែលបាន ដាំដុះរួចរាល់ចំនួន១៣,០០០ហិកតា ។ ក្នុងមួយថ្ងៃ ក្រុមហ៊ុនត្រូវការអំពៅចូលក្នុងរោងចក្រចំនួន២ម៉ឺនតោនដើម្បីកិន និងចម្រាញ់យកស្ករស ហើយក្នុងមួយថ្ងៃរោងចក្រអាចទទួលបានស្ករសរហូតដល់ជាង១ពាន់តោន សម្រាប់ចែកចាយទីផ្សារក្នុងស្រុក និងអន្តរជាតិ៕