(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ថា រយៈពេលនេះអាកាសធាតុនៅតែក្តៅ ពោលសីតុណ្ហភាពអតិបរមាចាប់ពី ៣៤អង្សាសេ ដល់៤១អង្សាសេ ហើយក៏មានភ្លៀងកក់ខែ លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅពេលមេឃរកកលភ្លៀង៕