(បាត់ដំបង)៖ អ្នកបើករថយន្តតាក់ស៊ីម្នាក់ ដែលបើ់កបុកនគរបាលចរាចរណ៍ រួចរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង៩៖២០នាទី ថ្ងៃទី១៨ខែមេសាឆ្នាំ២០១៦ នៅចំណុចរង្វង់មូលលោកយាយទេព ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
តាមសមត្ថកិច្ចបានឲ្យដឹងថា «សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តដែលយាមនៅគោលដៅទីនោះ បានឃាត់ខ្លួនអ្នកបើករថយន្ត តាក់ស៊ីថ្លើមធំម្នាក់ ដែលហ៊ានបុកកៀមន្រ្តីនគរបាល ចរាចរណ៍ម្នាក់ដែលយាមតាមគោលដៅនោះរមៀលខ្លួនឡើងលើរថយន្តរបស់ខ្លួន រួចបម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការតាម ច្បាប់»។
តាមសមត្ថកិច្ចដដែលបានបញ្ជាក់ថា អ្នកបើកបររថយន្តតាក់ស៊ីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាប់វៃខ្មោះនោះគឺដោយ សារតែ ពេលនគរបាលចរាចរណ៍ត្រួតពិនិត្យអ្នកបើកបរម្នាក់នេះ ព្យាយាមបើករុលទៅបុកសមត្ថកិច្ចរមៀលមកលើរថយន្តខ្លួន ហើយព្យាយាមបើករត់គេចខ្លួនទើបសមត្ថកិច្ចចាប់ខ្លួន នាំយកទៅស្នងការខេត្តទាំងមនុស្ស និងរថយន្តតែម្តង៕