(ភ្នំពេញ)៖ ព្រឹទ្ធសភានៃកម្ពុជា បានចេញសេចក្តីសម្រេច ដាក់សមាជិកថ្មី២រូប គឺទី១-លោកស្រី ជិន សុងីម ជាសមាជិកាព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៥ (ខេត្តតាកែវ កំពត និងខេត្តកែប) ជំនួស លោក ប៉េង ប៉ាត់ ជាស្វាមីរបស់ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលទទួលមរណភាព និងទី២-លោក យឹម ឃុនឃឿន ជាសមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងស្វាយរៀង) ជំនួសលោក គង់ គាំ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលបានសុំចូលនិវត្តន៍៕
ព័ត៌មានលម្អិតសូមអានសេចក្តីសម្រេច របស់ព្រឹទ្ធសភាទាំងស្រុង៖