(ស្ទឹងត្រែង)៖ ចោរមួយក្រុម បានចូលទៅលួចគោ៣ក្បាល (គោញី២ក្បាល និងឈ្មោល​១ក្បាល) របស់ប្រជាពលរដ្ឋ នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយយកទៅព្រលះយកភ្លៅ កាត់ក្បាល និងគ្រឿងក្នងទៅបាត់ បន្សល់ទុកតែសាច់បន្តិចបន្តួច និងស្បែកឲ្យម្ចាស់គោវិញ ។

ហេតុការណ៌នេះ បានកើតឡើងនៅយប់មិញលុះព្រឹកឡើងទើបម្ចាស់គោ និងប្រជាពលរដ្ឋដែលជួដើររក ឃើញនៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ ។

មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្ទឹងត្រែងថា ម្ចាស់គោមានឈ្មោះ ហ៊ុម កញ្ញា ភេទប្រុស កាលពីយប់មិញ បានចងគោក្នុងក្រោល លុះព្រឹកឡើងប្រុងយក​គោ​ចេញពី​ក្រោល ទៅសីុស្មៅ ស្រាប់តែបាត់គោ លុះនាំបងប្អូនដើររកនៅវាលស្រែក្រោយផ្ទះ ស្រាប់តែឃើញសពគោទាំង៣ក្បាល ត្រូវក្រុមចោរកាត់យកភ្លៅ កាត់ក្បាល និងគ្រឿងក្នុង ហើយបន្សល់ទុក​សាច់បន្តិចបន្តួច និងស្បែកឲ្យម្ចាស់វិញ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅសួរនាំ និងឲ្យម្ចាស់គោដាក់ពាក្យបណ្តឹង ដើម្បីតាមស្វែងរកក្រុមចោរ​ទាំងនេះ៕