(គ្វីតូ)៖ រដ្ឋាភិបាលនៃប្រទេសអេក្វាទ័រ (Ecuador) បានបញ្ចេញកញ្ចប់ថវិកាដំបូង ៣០០លានដុល្លារអាមេរិក ជាជំនួយភ្លាមៗ ក្នុងប្រតិបត្តិការសង្គ្រោះ ដែលបង្កឡើងដោយគ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៧,៨រ៉ិចទ័រ ដែលបាន វាយប្រហារភាគពាយ័ព្យ បណ្តាលឲ្យមនុស្សស្លាប់ ២៤៦នាក់។ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នៅមុននេះបន្តិច នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។
កងទ័ព និងកងកម្លាំងប៉ូលិសសរុប ១៤,០០០នាក់ ត្រូវបានដាក់ពង្រាយទៅតំបន់នានាដែលបាន ទទួលរងគ្រោះរញ្ជួយដី ដែលបានកើតមានឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ នៅក្នុងប្រទេសអេក្វាទ័រ ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង ជាប់នឹងមហាសាគរប៉ាស៊ីហ្វិក ដែរនោះ។ បច្ចុប្បន្នខេត្តចំនួន ០៦ នៅក្បែរតំបន់ដែលបានរងគ្រោះរញ្ជួយដី នៅតែស្ថិតក្នុងការប្រកាសអាសន្ននៅឡើយ ហើយមនុស្ស ២,៥២៧ កំពុងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យ៕