(ភ្នំពេញ)៖ លោក ហង់ សារិន មន្ត្រីខណ្ឌទួលគោក ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន និងក្រុមគ្រួសារ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ សូមគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរផងដែរ ចំពោះក្រុមការងាររដ្ឋបាលខណ្ឌ បន្ទាប់ពីទទួលបានការសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ដោះស្រាយបញ្ហាមួយគ្រា ពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងសកម្មភាពសមធម៌នេះ, ក្រុមការងាររដ្ឋបាលខណ្ឌទួលគោក បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរបស់លោក ជា ពិសី ដើម្បីសួរសុខទុក្ខចំពោះលោក ហង់ សារិន និងក្រុមគ្រួសារឱ្យយកចិត្តទុកដាក់ថែទាំជំងឺឱ្យបានល្អប្រសើរ ដោយបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ក្នុងការចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីឧបត្ថម្ភថវិកាមួយចំនួន លើកទឹកចិត្ត និងអាចជួយសម្រួលបញ្ហាផ្សេងៗមួយគ្រា សម្រាប់គ្រួសារ៕