(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពីគណ:អភិបាល អធិការ មេបញ្ជាការ នាយក នាយករង ការិយាល័យពាក់ព័ន្ធខណ្ឌ ចៅសង្កាត់សង្កាត់ទាំង៥។

នៅក្នុងកិច្ចប្រជុំនោះ រដ្ឋបាលខណ្ឌបានពិភាក្សាគ្នា លើរបៀបវរៈមួយចំនួនរួមមាន៖

*ផ្សព្វផ្សាយពីលទ្ធផលកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ការរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
*ផ្សព្វផ្សាយនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់ប័ណ្ណបើកបរ
*ផ្សព្វផ្សាយកិច្ចប្រជុំស្តីពីការទប់ស្កាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកថ្ម ដឹកខ្សាច់ និងដឹកលើសទម្ងន់ដែលបានកំណត់ចេញពីការដ្ឋានថ្ម ខ្សាច់ ដី ក្នុងរាជធានីភ្នំពេញ៕