(ភ្នំពេញ)៖ បន្ទាប់ពីចាកចេញទៅកម្សាន្ត នៅស្រុកកំណើត ក៏ដូចជាបណ្តាខេត្តផ្សេង នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃកន្លងមក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋជាច្រើន បានសម្រុកត្រឡប់ចូលមករាជធានីភ្នំពេញវិញ ដើម្បីបំពេញការងារជាធម្មតានៅថ្ងៃចន្ទ ស្អែកនេះ។
នៅតាមដងផ្លូវជាច្រើន ជាពិសេសច្រកចូលនៃផ្លូវជាតិធំៗ ដែលតភ្ជាប់មកពីបណ្តាខេត្តនានា មករាជធានីភ្នំពេញ នឹងមានការកកស្ទះនៅកន្លែងសំខាន់ៗមួយចំនួន ដោយសារតែប្រជាពលរដ្ឋ កម្មករ-កម្មការិនី នាំគ្នាត្រឡប់មកវិញ ក្រោយពីបុណ្យចូលឆ្នាំបានបញ្ចប់នេះ៕