(ណៃពិដោ)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw បានចុះហត្ថលេខាលើលិខិតធ្វើការលើក លែងទោសដល់ទណ្ឌិតចំនួន ៨៣នាក់ បន្ថែមទៀតនៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា លោក Htin Kyaw ដែលជាមន្ត្រីជំនិតផងដែរក្នុងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក អោងសាន ស៊ូជី បានគាំទ្រគោលនយោបាយរបស់គណបក្សក្នុងយុទ្ធនាការឃោសនា បោះឆ្នោតតាំងពីដំបូងមកម្ល៉េះ ថានឹងធ្វើការដោះលែងអ្នកទោសនយោបាយឲ្យអស់ ប្រសិនបើខ្លួនបាន ដឹកនាំរដ្ឋាភិបាលក្រោយឈ្នះឆ្នោតនោះ។
គួរបញ្ជាក់ថា ចាប់ពីតាំងគណបក្សលោកស្រី ស៊ូជី ឡើងកាន់អំណាចនោះ អ្នកទោសនយោបាយសរុប ជាង ២០០នាក់មកហើយត្រូវបានដោះលែងឲ្យមានសេរីភាព និង មួយចំនួនទៀតត្រូវបានបន្ធូរបន្ថយ ទោសផងដែរ៕