(កណ្តាល)៖ តាមការបញ្ជាក់ពីសមត្ថកិច្ចនៅមុននេះបន្តិចបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះនៅភូមិលេខ១ ស្រុកស្អាង ខេត្តកណ្តាលនោះ មិនបានរាលដាលដល់ឃ្លាំងផ្ទុកសំណង់នៅក្បែរនោះទេ ដោយឆេះស្មៅ និងរបស់មួយចំនួន។
នៅខណៈពេលនេះកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ខេត្តកណ្តាល បានអន្តរាគមន៍ទាន់ពេលវេលាហើយ។
សូមជំរាបថា នៅក្នុងព័ត៌មានជំហានដំបូងសមត្ថកិច្ចបានឲ្យដឹងថា មានអគ្គិភ័យកំពុងឆាបឆេះឃ្លាំងផ្ទុកគ្រឿងសំណង់មួយកន្លែង នៅហួសបន្ទាយទួលក្រសាំង ប្រហែល៥០០ម៉ែត្រ ក្នុងភូមិលេខ១ ស្រុកស្អាង ខេត្តកណ្តាល នៅវេលាម៉ោង១១នេះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែបន្ទាប់ពីក្រុមរថយន្តពន្លត់អគ្គិសនីចេញអន្តរាគមន៍ ភ្លើងបានឆេះរាលដាលដល់ឃ្លាំងស្តុកគ្រឿងសំណង់នៅក្បែរនោះទេ។