(សេអ៊ូល)៖ យោងតាមរូបភាពពីប្រព័ន្ធផ្កាយរណប របស់កូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើងកំពុង តែបង្ហាញសញ្ញាថា នឹងអាចមានការធ្វើតេស្តអាវុធនុយក្លេអ៊ែរ នាពេលឆាប់ៗខាងមុននេះ ដោយសារតែ គេបានមើលឃើញសកម្មភាពមនុស្ស និងគ្រឿងយន្តនៅទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ Punggye-ri។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ ក្រុមតាមដានសកម្មភាពកូរ៉េខាងជើង បានឲ្យដឹងទៀតថា បើតាមទំហំនៃការរៀបចំ របស់កូរ៉េខាងជើងនោះ ប្រទេសនេះអាចនឹងរៀបចំធ្វើតេស្តសាកល្បងណាមួយ នៅដើមខែឧសភា ខាងមុខ ពីតំបន់ដែលស្ថិតនៅភាគឦសាន ប្រទេសនោះ៕