(អេក្វាទ័រ)៖ លោក Jorge Glas អនុប្រធានាធិបតី Ecuador បានបញ្ជាក់ថា មានមនុស្ស២៨នាក់ហើយ បានស្លាប់នៅក្នុងគ្រោះរញ្ជួយដី ៧.៤រិចទ័រ នៅឆ្នេរសមុទ្រប្រទេស Ecuador នេះបើយោងតាម AFP ចេញផ្សាយមុននេះបន្តិច។
សូមជំរាបថា មានករណីគ្រោះរញ្ជួយដីមួយកំរិតធ្ងន់ ៧.៤រិចទ័រ បានវាយប្រហារឆ្នេរសមុទ្រ នៃប្រទេស Ecuador ចំងាយ១៧៣គីឡូម៉ែត្រ នៃទីក្រុង Quito របស់ Ecuador នេះបើតាមការឲ្យដឹងពីក្រុមភូមិសាស្រ្ត USGS របស់សហរដ្ឋអាមេរិក។
គ្រោះរញ្ជួយដីកំរិតធ្ងន់មួយនេះ មានជម្រៅ២០គីឡូម៉ែត្រ។ ភ្លាមៗមិនទាន់មានរបាយការណ៍ពីការខូចខាតនៅឡើយនោះទេ។
Ecuador ជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង ជិតប្រទេស Colombia និង Peru៕