Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: គ្រោះរញ្ជួយដីមួយកំរិត ៧.៤រិចទ័រ វាយប្រហារឆ្នេរសមុទ្រប្រទេស Ecuador

17-04-2016 08:15

(ពិភពលោក)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីមួយកំរិតធ្ងន់ ៧.៤រិចទ័រ បានវាយប្រហារឆ្នេរសមុទ្រ នៃប្រទេស Ecuador ចំងាយ១៧៣គីឡូម៉ែត្រ នៃទីក្រុង Quito របស់ Ecuador នេះបើតាមការឲ្យដឹងពីក្រុមភូមិសាស្រ្ត USGS របស់សហរដ្ឋអាមេរិក។ 

គ្រោះរញ្ជួយដីកំរិតធ្ងន់មួយនេះ មានជម្រៅ២០គីឡូម៉ែត្រ។ ភ្លាមៗមិនទាន់មានរបាយការណ៍ពីការខូចខាតនៅឡើយនោះទេ។

នៅពេលនេះ(ម៉ោង៩៖០៥នាទីព្រឹកថ្ងៃនេះ) តាមរបាយការណ៍ CNN ដំបូងបានឲ្យដឹងថា មានមនុស្សម្នាក់បានស្លាប់ នៅក្នុងគ្រោះរញ្ជួយដីនេះ។

Ecuador ជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង ជិតប្រទេស Colombia និង Peru។