(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៦នេះ ថយចុះរហូតដល់ទៅ២០ភាគរយ បើធៀបឆ្នាំ២០១៥ តែចំនួនអ្នកស្លាប់ នៅតែមានចំនួនច្រើន។
យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ បានឲ្យដឹងថា រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍កើតមាន ៩៨លើក ថយចុះ ២៥លើកធៀបនិងឆ្នាំ២០១៥។ ក្នុងនោះ អ្នកស្លាប់មានចំនួន៤៧នាក់ របួសស្រាល៧៣នាក់ របួសធ្ងន់១៣៤នាក់។
ក្រោមការរឹតបន្តឹងខ្លាំងទៅលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះច្រើន ហើយចំនួនអ្នករបួសក៏ថយចុះច្រើនផងដែរ តែចំនួនអ្នកស្លាប់នៅតែច្រើន ធៀបឆ្នាំ២០១៥ កើនចំនួន៤នាក់៕