(ភ្នំពេញ)៖ យោងតាមដីកាកោះរបស់ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិចនាព្រលប់ថ្ងៃទី១៦ ខែមេសានេះ បានឲ្យដឹងថា តុលាការក្រុងភ្នំពេញ បានចេញដីកោះហៅកញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ជាជនសង្ស័យ មកកាន់តុលាការនៅថ្ងៃទី១៩ ខែមេសាខាងមុខនេះ។
នៅក្នុងដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្នុងគោលបំណងដើម្បីមកសាកសួរពីដំណើររឿង របាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថា មានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ»៕
ខាងក្រោមនេះជាដីកាកោះរបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖