Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូរដ្ឋសភា ចេញពីកម្ពុជា ធ្វើទស្សនកិច្ចរយៈពេល៨ថ្ងៃនៅរុស្ស៊ី

16-04-2016 18:51

(ភ្នំពេញ)៖ នៅវេលាម៉ោង១៨៖៣០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ២៣ ខែមេសា ឆ្នាំ២០១៦នៅប្រទេសរុស្ស៊ីហើយ។

បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនិច្ចនោះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា និងមានកម្មវិធីសំខាន់ៗ​ដូចជា៖

- ចូលរួមកិច្ចប្រជុំកំពូលប្រធានសភាអាស៊ី អឺរ៉ុប លើកដំបូង នៅទីក្រុងម៉ូស្គូ
- ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹងនាំជាន់ខ្ពស់ សភាឌូម៉ាសហព័ន្ធរុស្ស៊ី ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហការប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទាំង២ កម្ពុជា-រុស្ស៊ី៕