(កណ្តាល)៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមក្នុងពិធីស្រង់ព្រះ នៅវត្តទេពរង្សី ស្រុកពញាឮ ខេត្តកណ្តាល។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយរងសេនាធិការដ្ឋាន លោកវរសេនីយ៍ នាយការិយាល័យ នាយទាហាន ពលទាហាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងពុទ្ធបរិស័កចំណុះជើងវត្តជាច្រើនរូបទៀត៕