(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីបានឲ្យដឹងថា នៅខណៈពេលនេះម៉ោងប្រមាណជាង១៖០០នាទីនេះ អគ្គិភ័យដែលឆេះផ្ទះអ្នករកស៊ីដេរពូកឡាន នៅសង្កាត់បឹងកក់២​ បានរលត់វិញហើយ ខូចខាតអស់សំភារៈមួយចំនួន ជាផ្ទះល្វែងរកស៊ីដេរពូកឡាន។

ការក្នុងពន្លត់នេះ ប្រើប្រាស់ឡានទឹកអស់ចំនួន៣គ្រឿង, មូលហេតុគឺឆ្លងចរន្តអគ្គិសនីចេញពីបន្ទប់នៃផ្ទះរងគ្រោះ។

ម្ចាស់ផ្ទះ​ (ផ្ទះជួលគេ) ឈ្មោះ ហេង សុខឧត្តម អាយុ២៣ឆ្នាំ រកស៊ីដេរពូកឡាន, ស្ថិតនៅផ្ទះលេខ១២ ផ្លូវលេខ៦១០ ក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ៕