(អាស៊ាន)៖ យោងតាមវែបសាយ Weather.com ដែលបានព្យាករណ៍អាកាសធាតុ ប្រចាំថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦ នេះឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ មានសីតុណ្ហភាពកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន។
ទីក្រុងណៃពិដោ របស់មីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់ដែលក្តៅជាងគេ នៅតំបន់អាស៊ាន, ដោយមានសីតុណ្ហភាពខ្ពស់បំផុតពី ៤៣ ដល់៤៥ អង្សាសេ, ទី២៖ ទីក្រុង វៀងច័ន្ទ, ទី៣៖ ទីក្រុងរបស់ប្រ៊ុយណេ និងទី៤៖ រាជធានីភ្នំពេញរបស់កម្ពុជា។
ខាងក្រោមនេះជាតារាង បង្ហាញពីសីតុណ្ហភាពប្រទេសទាំង ១០របស់អាស៊ាន៖
១. ប្រទេសប្រ៊ុយណេ៖ រាជធានីបង់ដាសេរីបេហ្គាវ៉ាន់, មានសីតុណ្ហភាពខ្ពស់បំផុត ៤២អង្សាសេ
២. ប្រទេសកម្ពុជា៖ រាជធានីភ្នំពេញ, មានសីតុណ្ហភាពខ្ពស់បំផុត ៣៩អង្សាសេ
៣. ប្រទេសឡាវ៖ រដ្ឋធានីវៀងច័ន្ទ, មានសីតុណ្ហភាពខ្ពស់បំផុត ៤៣អង្សាសេ
៤. ប្រទេសឥណ្ឌូណេស៊ី៖ រដ្ឋធានីហ្សាការតា, មានសីតុណ្ហភាពខ្ពស់បំផុត ៣៨ អង្សាសេ
៥. ប្រទេសម៉ាឡេស៊ី៖ រដ្ឋធានីគូឡាឡាំពួរ, មានសីតុណ្ហភាពខ្ពស់បំផុត ៣៨ អង្សាសេ
៦. ប្រទេសមីយ៉ាន់ម៉ា៖ ទីក្រុងរ៉ង់ហ្គូន, មានសីតុណ្ហភាពខ្ពស់បំផុត ៤៥ អង្សាសេ
៧. ប្រទេសហ្វីលីពីន៖ រដ្ឋធានីម៉ានីល, មានសីតុណ្ហភាពខ្ពស់បំផុត ៣៥ អង្សាសេ
៨. ប្រទេសសិង្ហបុរី៖ រដ្ឋធានីសិង្ហបុរី, មានសីតុណ្ហភាពខ្ពស់បំផុត ៣៤ អង្សាសេ
៩. ប្រទេសថៃ៖ រាជធានីបាងកក, មានសីតុណ្ហភាពខ្ពស់បំផុត ៣៨ អង្សាសេ
១០. ប្រទេសវៀតណាម៖ ទីក្រុងហូជីមិញ, មានសីតុណ្ហភាពខ្ពស់បំផុត ៣៨ អង្សាសេ, រដ្ឋធានីហាណូយ មានសីតុណ្ហភាពខ្ពស់បំផុត ៣៣អង្សាសេ៕
* សូមជំរាបថា យោងតាម Weather.com អាកាសធាតុមានការប្រែប្រួលខ្លះៗទៅតាមម៉ោង។