Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ត្រូវនគរបាលចាប់ខ្លួនករណីចាប់រំលោភ រួចលួចយកលុយ និងទូរស័ព្ទនៅខណ្ឌកំបូល

29-11-2021 15:35

(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌកំបូល បានចាប់ខ្លួនយុវជនក្រោយនារីម្នាក់ ដែលបានប្តឹងចោទប្រកាន់ថា យុវជនរូបនោះចាប់រំលោភរូបនាង និងថែមទាំងលួចយកទូរស័ព្ទ និងលុយរបស់នាងមួយចំនួនទៀតផង។

លោក ឈឹម សាវុទ្ធ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការខណ្ឌកំបូល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រម៉ាណ១២យប់ ស្ថិតនៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ឈឹម សាវុទ្ធ បានបន្តទៀតថា ជនសង្ស័យមានឈ្មោះ ផេង ភក្តី ហៅ និចហ្សីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករមានទីលំនៅបច្ចុប្បន្ន ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ស.ន ស.អ.ន អាយុ២២ឆ្នាំ មុខរបរម៉ាស្សាកោសជប់ មានទីលំនៅបច្ចុប្បន្នភូមិគោកឃ្លាង សង្តាត់គោកឃ្លាង ខណ្ឌសែនសុក រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានស្គាល់គ្នាជាមួយជនសង្ស័យតាមរយៈលេង Facebook អ្នកទាំងពីបានណាត់ជួបគ្នានៅម្តុំសួនកុមារមុខផ្សារស៊ីនជូរី រួចនាំគ្នាទៅលេងកោះពេជ្រ និងបាននាំគ្នាផឹកស៊ីនៅទីនោះក្រោយពីត្រឡប់មកវិញ។

ប៉ុន្តែជនសង្ស័យមិនបានដឹកជនរងគ្រោះទៅផ្ទះវិញទេ ដោយឌុបជនរងគ្រោះទៅកន្លែងស្ងាត់ចំនុចដីវាលរួចធ្វើសកម្មភាពចាប់រំលោភនាងបានសម្រេច ក្រោយពីធ្វើសកម្មភាពរំលោភរួចហើយ ជនសង្ស័យបានលួចយកទូរស័ព្ទ និងលុយមករបស់នាងមកជាមួយទៀតផង។

លោក ឈឹម សាវុទ្ធ បានបន្តថា ក្រោយពីបានទទួលពាក្របណ្តឹងពីជនរងគ្រោះ លោក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានបញ្ជាឲ្យលោកដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានផ្នែកជំនាញបានបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕