
រូបភាពជាច្រើនសន្លឹកបង្ហាញពី សម្តេចតេជោ ហ៊ុន សែន និងឧត្តមភរិយា ចូលរួមលេងកំសាន្តជាមួយប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ នៅអង្គរសង្ក្រាន្តឆ្នាំថ្មី នាល្ងាចថ្ងៃសុក្រ
16-04-2016 00:46
(សៀមរាប)៖ នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមលេងកំសាន្តជាមួយបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងយ៉ាងសប្បាយរីករាយ នៅក្នុងពិធីក្បួនដង្ហែរអង្គរសង្ក្រាន្តឆ្នាំថ្មី ២០១៦ នៅទីលានជល់ដំរី ក្បែរប្រាសាទនាង១២ នៃទឹកដីក្រុងសៀមរាបអង្គរ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ពិធីដង្ហែរក្បួននេះបានបង្ហាញឲ្យកូនចៅជំនាន់ក្រោយ និងទេសចរអន្តរជាតិបានយល់ និងស្គាល់ពីទំនៀមទំលាប់ ប្រពៃណីវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានទាំងពីបុរាណកាលមកម្ល៉េះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់នៅលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «រយៈពេល៣ថ្ងៃនេះ ខ្ញុំនិងភរិយាពិតជាសប្បាយណាស់ ជាមួយបងប្អួនជនរួមជាតិទាំងនៅទីនេះ និងនៅទូទាំងប្រទេសក្នុងឱកាសចូលឆ្នាំថ្មី។ ថ្ងៃស្អែកខ្ញុំនិងភរិយារួមទាំងក្រុមគ្រួសារ ត្រូវត្រឡប់ទៅកាន់ ទីក្រុងភ្នំពេញវិញ ប៉ុន្តែសូមបងប្អូនជនបន្តការកំសាន្តសប្បាយរីករាយ រហូតដល់ពេលចប់បុណ្យចូលឆ្នាំ។ ខ្ញុំនិងភរិយាសូមជូនពរបងប្អូន ជនរួមជាតិទូទាំងប្រទេស បានសប្បាយរីករាយនិងមានសំណាងល្អគ្រប់ៗប់គ្នា៕