(ស្វាយរៀង)៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០០គ្រួសារ មក៨ភូមិនៃសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានទទួលអំណោយពីគម្រោងចលនទ្រព្យភូមិមរតក។

ពិធីទទួលអំណោយនេះមានការចូលរួមពីលោក សោម សុធា អគ្គនាយកគម្រោងអចនទ្រព្យភូមិមរតក និងលោក ញឹម សាំ ចៅសង្កាត់ចេក ព្រមទាំងបុគ្គិលិកក្រុមហ៊ុន អាជ្ញាធរដែនដីប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

ចៅសង្កាត់ចេកបានថ្លែងអំណរគុណដល់លោក អគ្គនាយកគម្រោងអចនទ្រព្យភូមិមរតក និងសហការី ដែលបានរៀបចំឲ្យមានពិធីចែកអំណោយនេះឡើង ដើម្បីសម្រួលដល់ការខ្វះខាតដល់ប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់ ក្នុងនាមរដ្ឋបាលសង្កាត់។

លោក សោម សុធា បានថ្លែងនូវក្តីសប្បាយរីករាយដោយឃើញប្រជាពលរដ្ឋបានមកទទួលអំណោយពីគម្រោងអចលនទ្រព្យភូមិមរតក ហើយអំណោយទាំងនេះ ទោះបីតិចតូច តែក៏អាចជួយដោះស្រាយជីវភាពបានមួយកម្រិតផងដែរ។

លោកថា ការចែកអំណោយនៅថ្ងៃនេះបានបង្ហាញនូវការរាប់អានយ៉ាងជ្រាលជ្រៅរវាងគម្រោងអលនទ្រព្យភូមិមរតក និងប្រជាពលរដ្ឋនៅមូលដ្ឋានដែលមានការខ្វះខាត ហើយនឹងបន្តជួយដល់ការងារអភិវឌ្ឍនៅមូលដ្ឋានជាមួយអាជ្ញាធរដែនដី និងការងារមនុស្សធម៌ជាច្រើនទៀត រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន៕