(កំពង់ស្ពឺ)៖ យោងតាមសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានរាយការណ៍ក្នុងព័ត៌មានជំហានដំបូង បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦នេះ មានករណីបាញ់ប្លន់ទៀតហើយ ដោយក្រុមចោរមានគ្នា៣នាក់ ចូលបាញ់ប្លន់អ្នកលក់មាស នៅខាងជើងផ្សារកន្ទួត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្រុមចោរប្រើកាំភ្លើង AK ២ដើម និងកាំភ្លើងខ្លីមួយដើម បានបាញ់ជនរងគ្រោះចំក្បាលពោះបណ្តាលឲ្យស្លាប់។ ជនរងគ្រោះស្លាប់មានឈ្មោះ ទី ចឿន ហៅ សុខ ណា ភេទប្រុស អាយុ៤០ឆ្នាំ។ ជនរងគ្រោះមានមុខរបរជាអ្នកលក់មាស មានប្រពន្ធឈ្មោះ វឿន ណាត មានកូនចំនួន២នាក់ ស្រីម្នាក់ និងប្រុសម្នាក់។
ខណៈពេលនេះកម្លាំងសមត្ថកិច្ចបាននឹងកំពុងអន្តរាគមន៍ ហើយមិនបានបញ្ជាក់ថា ក្រុមចោរបានយកទ្រព្យសម្បត្តិអស់ប៉ុន្មាននោះទេ។