(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៣នាក់, អ្នកជំងឺចំនួន ២០នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៤នាក់ (ក្នុងនោះ ២នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,០៨៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៤៦៦នាក់, ស្លាប់សរុបចំនួន២,៩៣១នាក់៕