(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រាប់ Fresh News នៅមុននេះថា ពិតជាមានការថតកុន នៅលើស្ពានជ្រោយចង្វារចាស់ពិតមែន តែធ្វើឡើងចាប់ពីម៉ោង១១យប់ ដល់ម៉ោង៣ទៀបភ្លឺតែប៉ុណ្ណោះ ពីព្រោះចន្លោះម៉ោងនេះ ការធ្វើដំណើរឆ្លងកាត់ស្ពាន មិនមានច្រើននោះទេ។
លោកអភិបាលក្រុង បានបញ្ជាក់ថា ការថតកុនរឿងជប៉ុននេះ គឺមានការអនុញ្ញាតពីក្រសួងវប្បធម៌ជប៉ុន និងក្រសួងវប្បធម៌ ក្រសួងព័ត៌មានរបស់កម្ពុជា។ ជាមួយគ្នានេះ លោក ប៉ា សុជាវង្ស ក៏សុំការយោគយល់ដល់ប្រជាពលរដ្ឋផងដែរ ដែលមានបំណងចង់ធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារ នៅយប់នេះ ពីម៉ោង១១យប់ ដល់ម៉ោង៣ទៀបភ្លឺ សុំធ្វើដំណើរតាមស្ពានជ្រោយចង្វារថ្មី ជំនួសវិញ៕