(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,០៦៥,០១៥នាក់ហើយ ដែលកេីនឡេីងជិត១១ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩០,៦០៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៥,៦៧២នាក់ (ស្លាប់ ១៤៣,៨០៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣១,១៧៧នាក់ (ស្លាប់ ៤៨,២០៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦១៩,៥៧៧នាក់ (ស្លាប់ ៣០,២៨០នាក់)
* ថៃ ឆ្លងចំនួន ២,១០០,៩៥៩នាក់ (ស្លាប់ ២០,៦៧៥នាក់)
* វៀតណាម ឆ្លងចំនួន ១,១៩៧,៤០៤នាក់ (ស្លាប់ ២៤,៦៩២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២១,២១១នាក់ (ស្លាប់ ១៩,០៧៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៦១,៦៣៦នាក់ (ស្លាប់ ៦៩០នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,០៦៤នាក់ (ស្លាប់ ២,៩២៧នាក់)
* ទ្បាវ ឆ្លងចំនួន ៧០,៣២៣នាក់ (ស្លាប់ ១៥៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,៩៩២នាក់ (ស្លាប់ ៩៧នាក់)៕