(ប៊ែលហ្សិច)៖ លោក Jacqueline Galant រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេស ប៊ែលហ្សិក បានប្រកាសលាលែងពីតំណែង ក្រោមសម្ពាធពាក់ព័ន្ធ នឹងសុវត្ថិភាពព្រលានយន្តហោះទីក្រុង ព្រុចសែល ដែលរងការវាយប្រហារនាពេលកន្លងទៅ នេះយោងតាមព័ត៌មាន Sky news ចេញផ្សាយមុននេះបន្តិច នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦នេះ។
កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ មានករណីបំផ្ទុះគ្រាប់បែកនៅក្នុងអាកាសយានដ្ឋាន និងនៅចំណតរថភ្លើងក្រោមដី ក្នុងទីក្រុងព្រុចសែល ដែលបណ្ដាលឲ្យមនុស្ស ៣៤នាក់ស្លាប់ និង២៥០នាក់រងរបួស ហើយករណីនេះត្រូវបានក្រុម ISIS អះអាងថា ជាទង្វើរបស់ខ្លួន៕