(អាមេរិក)៖ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញក្នុងពិធីជួបជុំគ្នាអបអរសាទរឆ្នាំថ្មីជាមួយបងប្អូន ខ្មែរប្រមាណ ៤០០នាក់ ដែលកំពុងរស់នៅក្នុងទីក្រុងហ៊ូស្តុន និងតំបន់នានា ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។
លោក ហ៊ុន ម៉ាណែត បានសរសេរក្នុង Facebook របស់លោកថា «ខ្ញុំសូមអរគុណលោក អ៊ុំ ពូមីង បងប្អូនទាំងអស់ចំពោះការស្វាគមដ៏កក់ក្តៅនេះ និងដែលបានឆ្លៀតឱកាស ពីការងារដ៏មមាញឹករបស់ខ្លួន ដើម្បីអញ្ជើញចូលរួមអបអរសាទរជាមួយគ្នា»។
សូមជម្រាបថា ក្នុងឱកាសបំពេញទស្សនកិច្ច នៅទឹកដីអាមេរិកនេះ លោក ហ៊ុន ម៉ាណែត ទើបបានទទួល «មេដាយកិត្តិយស» សម្រាប់ការដឹកនាំមិនចេះនឿយហត់ ក្នុងការធ្វើឲ្យមានភាពសុខុមនីយកម្ម និងការបង្រួបបង្រួមក្នុងចំណោមប្រជាជនទាំងអស់របស់កម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ដែលមេដាយកិត្តិយសនេះ ផ្តល់ដោយ លោក Adrian Dove ប្រធានគណៈកម្មការក្បួនព្យុះហយាត្រា Martin Luther King នៅទីក្រុងឡុងប៊ិច រដ្ឋ California សហរដ្ឋអាមេរិក៕