Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រៃវែង លោក ជា សុមេធី ចុះសួរសុខទុក្ខកងកម្លាំង សមត្ថកិច្ចប្រចាំការនៅស្ពានត្សឺបាសា ហៅស្ពានអ្នកលឿង

15-04-2016 12:46

(ព្រៃវែង)៖ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦នេះ បានចុះសួរសុខទុក្ខ កងកំលាំងសមត្ថកិច្ច រួមមានកម្លាំងនគរបាល កម្លាំងអាវុធហត្ថជាដើម ដែលប្រចាំការនៅស្ពានត្សឺបាសា ហៅស្ពានអ្នកលឿង។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់កងកំលាំងទាំងអស់ ខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឲ្យបានល្អ ហើយលោកអភិបាលបាន ឧបត្ថម្ភដល់កងកំលាំងនូវទឹកក្រូច ទឹកសុទ្ធ និងថវិកាមួយចំនួនផងដែរ៕