Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ធ្វើដំណើរទស្សនកិច្ចនាវាផ្ទុកយន្តហោះរបស់អាមេរិក នៅតំបន់សមុទ្រចិនខាងត្បូង

15-04-2016 11:07

(ចិន)៖ លោក Ash Carter រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា លោកនឹងធ្វើដំណើរទស្សនកិច្ចនាវាផ្ទុកយន្តហោះ របស់សហរដ្ឋអាមេរិកមួយ បានធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង នៅថ្ងៃសុក្រនេះ, ដែលជាតំបន់មានជម្លោះរវាងចិន ជាមួយប្រទេសក្នុង តំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦នេះ។

សូមជំរាបថា តំបន់សមុទ្រខាងត្បូង ត្រូវបានចិនអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន ហើយនៅទីនោះគេជឿជាក់ថា មានរ៉ែធម្មជាតិ ប្រេងនិងឧស្ម័នជាច្រើនស្ថិតនៅបាតសមុទ្រ។ ប្រទេសប្រុយណេ ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម សុទ្ធសឹងជាប្រទេសដែលមានជម្លោះ ជាមួយចិនលើបញ្ហានេះ។ គេបានដឹងថា ក្នុងមួយឆ្នាំៗមានកប៉ាល់ពាណិជ្ជកម្មដឹកទំនិញឆ្លងកាត់មានទំហំទឹកប្រាក់រហូតដល់ ៥ពាន់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ៕