(សៀមរាប)៖ នៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានថ្លែងឲ្យដឹងថា ក្នុងនាមលោកជាអភិបាលខេត្ត លោកបានរៀបចំទីតាំងចំនួន៤កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកំសាន្តក្នុងឱកាសចូលឆ្នាំថ្មី និងកម្មវិធីអង្គរសង្រ្កាន្ត ព្រមទាំងបានចាត់ ចែងរៀបចំសណ្តាប់ធ្នាប់ និងការការពារបន្ថែមទៀត។
លោកអភិបាលខេត្ត បានអះអាងថា នៅឱកាសបុណ្យអង្គរសង្ក្រាន្តឆ្នាំនេះ មានភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ ច្រើនជាង១លាននាក់ មកចូលទស្សនា នៅខេត្តសៀមរាប។ លោកអភិបាលបានសម្តែងនូវការអរគុណចំពោះ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំកម្មវធី អង្គរសង្ក្រាន្តនេះឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។
សូមជំរាបថា នៅរាត្រីថ្ងៃទី១៥ ខែមេសា អភិបាលខេត្ត ឃឹម ប៊ុនសុង បានចុះពិនិត្យមើលស្ថានភាព និងរៀបចំសណ្តាប់ធ្នាប់បន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរមកលេងកំសាន្ត នៅលើទឹកដីខេត្តសៀមរាប។