(ជប៉ុន)៖ អាជ្ញាធរជប៉ុនបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដី២ដង (ទី១៖ ៦.២រិចទ័រ និងទី២៖ ៦.៤រិចទ័រ) នៅក្បែរទីក្រុង Kumamoto ភាគខាងត្បូងប្រទេសជប៉ុន បានបណ្តាលឲ្យមនុស្ស២នាក់ និងជាង១០០នាក់រងរបួស ព្រមទាំងបំផ្លាញផ្ទះ១៩ខ្នង នេះបើយោងតាមព័ត៌មាន Sky News ទើបចេញផ្សាយមុននេះបន្តិច។
ប្រជាជនជាង៧៥ម៉ឺននាក់ បានចាកចេញពីតំបន់រងគ្រោះរញ្ជួយដី ចំណែកមនុស្សជាប់នៅគំនរអាគារមិនទាន់ដឹងអំពីចំនួនពិតប្រាកដនៅឡើយនោះទេ។
សូមជំរាបថា នៅភាគខាងត្បូងប្រទេសជប៉ុន បានរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៤រ៉ិចទ័រថ្មីម្តងទៀត បន្ទាប់ពីរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ (ក្រោយគ្នា១ម៉ោង) ស្ថិតនៅលើទីតាំងតែមួយ។
គ្រោះរញ្ជួយដីពីរដងផ្ទួនៗគ្នានេះ កើតឡើងនៅចម្ងាយ ១១គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Kumamoto នៃភាគខាងត្បូងប្រទេសជប៉ុន៕