(ភ្នំពេញ)៖ សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា គិតមកដល់ម៉ោង១០៖៥០នាទី យប់ថ្ងៃទី១៤ ខែមេសានេះ អគ្គិភ័យកំពុងបន្ត ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែររោងចក្រតាក់ហ្វាត់ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅឡើយមិនទាន់រលត់នោះទេ ដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់១១ខ្នងហើយ។
សូមជម្រាបថា គ្រោះអគ្គិភ័យនេះ បានកើតឡើង នៅម៉ោងប្រមាណជា៩៖០០នាទីយប់នេះ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ខណៈមូលហេតុ នៃការឆាបឆេះនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ ហើយនៅពេលនេះ រថយន្តពន្លត់អគ្គិភ័យកំពុងបន្ត ជួយអន្តរាគមន៍ផងដែរ៕