(ជប៉ុន)៖ យោងតាមព័ត៌មាន Sky News ទើបចេញផ្សាយមុននេះបន្តិច បានឲ្យដឹងថា នៅភាគខាងត្បូងប្រទេសជប៉ុន បានរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៤រ៉ិចទ័រថ្មីម្តងទៀត បន្ទាប់ពីរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ ១ម៉ោងមុន ហើយនៅទីតាំងតែមួយ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះរញ្ជួយដីពីរដងផ្ទួនៗគ្នានេះ កើតឡើងនៅចម្ងាយ ១១គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Kumamoto នៃភាគខាងត្បូងប្រទេសជប៉ុន ហើយយ៉ាងហោចណាស់ ក៏មានផ្ទះប្រជាពលរដ្ឋចំនួន១៩ខ្នង ត្រូវបានរងការខូចខាតក្នុងគ្រោះរញ្ជួយដីនេះផងដែរ៕