(ភ្នំពេញ)៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា គិតមកដល់ម៉ោង១០៖០០នាទី យប់ថ្ងៃទី១៤ ខែមេសានេះ អគ្គិភ័យកំពុងបន្ត ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែររោងចក្រតាក់ហ្វាត់ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនៅឡើយ ប៉ុន្តែហាក់ថមថយបន្តិចហើយ។
សូមជម្រាបថា គ្រោះអគ្គិភ័យនេះ បានកើតឡើង នៅម៉ោងប្រមាណជា៩៖០០នាទីយប់នេះ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ខណៈមូលហេតុ នៃការឆាបឆេះនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ ហើយនៅពេលនេះ រថយន្តពន្លត់អគ្គិភ័យកំពុង បន្តជួយអន្តរាគមន៍ផងដែរ៕