Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

14-04-2016 21:31

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅនៅក្បែរ រោងចក្រតាក់ហ្វាត់ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង៩៖០០នាទីយប់នេះ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦នេះ។

ខណៈពេលនេះ រថយន្តពន្លត់អគ្គិភ័យកំពុងចេញជួយអន្តរាគមន៍ផងដែរ។ រង់ចាំព័ត៌មានលម្អិតបន្តិចទៀត៕