Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.៩លាននាក់ ស្លាប់ជាង ២៨.៩ម៉ឺននាក់ (Video inside)

26-11-2021 08:15

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៩៣០,៤១៥នាក់ហើយ ដែលកេីនឡេីងជិត៦ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៩,៧៣៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៤,៨១៥នាក់ (ស្លាប់ ១៤៣,៧៨២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨២៩,៦១៨នាក់ (ស្លាប់ ៤៧,៨៧៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦០៨,៩៧៩នាក់ (ស្លាប់ ៣០,១៩៥នាក់)
* ថៃ ឆ្លងចំនួន ២,០៨៨,៣២៧នាក់ (ស្លាប់ ២០,៥៧៩នាក់)
* វៀតណាម ឆ្លងចំនួន ១,១៦៨,២២៨នាក់ (ស្លាប់ ២៤,៤០៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២០,២១៣នាក់ (ស្លាប់ ១៩,០៥៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៥៨,៧៨៥នាក់ (ស្លាប់ ៦៨១នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,០០៩នាក់ (ស្លាប់ ២,៩១៨នាក់)
* ទ្បាវ ឆ្លងចំនួន ៦៧,៣២២នាក់ (ស្លាប់ ១៤៣នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,៧៧១នាក់ (ស្លាប់ ៩៧នាក់)៕