(អ៊ុយក្រែន)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច បានឲ្យដឹងថា រដ្ឋសភាជាតិរបស់អ៊ុយក្រែន បានសម្រេចបោះឆ្នោតជ្រើសរើសលោក Volodymyr Groysman ធ្វើជានាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីនាយកមន្រ្តីមុនប្រកាសលាលែង ដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយ។
លោក Arseniy Yatsenyuk នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានប្រកាសនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦កន្លងទៅថា លោកនឹងលាលែងចេញពីតំណែង ដើម្បីអនុញ្ញាតឲ្យមានការបង្កើតរដ្ឋាភិបាលថ្មី ឈានទៅរកការដោះស្រាយ វិបត្តិនយោបាយកន្លងមក។
សូមបញ្ជាក់ថា ប្រទេសអ៊ុយក្រែនមានប្រធានាធិបតី លោក Petro Poroshenko ដោយឡើងកាន់តំណែងតាំងពីឆ្នាំ២០១៤។