សម្តេចតេជោ ហ៊ុន សែន រាំបទ «រាំញីកែងជើង» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត (Video Inside)
14-04-2016 11:53
(សៀមរាប)៖ ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានសន្យា ក្នុងពេលថ្លែងបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តថា នឹងរាំបទ «រាំញីកែងជើង» នោះ គឺក្រោយបញ្ចប់ការថ្លែងសន្ទរកថា សម្តេចតេជោ បានរាំបទ «រាំញីកែងជើង» ពិតមែនជាមួយយុវជន-យុវនារី ដែលចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនោះ។
ក្នុងពិធីបើកព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងអស់សំណើចជាមួយនឹង វីដេអូឃ្លីបមួយ ដែលនិយាយពីបទ «រាំញីកែងជើង» របស់តារាតម្រៀងផលិតកម្មហង្សមាស គឺលោក ជី ដេវីត ដែលកំពុងល្បីល្បាញខ្លាំង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ ហើយក៏ល្បីដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក្រោយបង្ហាញនូវវីដេអូឃ្លីប និយាយពីបទ «រាំញីកែងជើង» រួចបានថ្លែងថា «ខ្ញុំសង្ឃឹមថា ភរិយាខ្ញុំនឹងទិញស្បែកជើង ឲ្យខ្ញុំមួយគូថ្ងៃនេះ ព្រោះខ្ញុំត្រូវការរាំ»។
ជាមួយគ្នានេះដែរក្នុង ឱកាសអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាច្រើនរូបទៀដែលអមដំណើរបាន ឡើងរាំលើវេទិកាប្រគំតន្ត្រី នូវបទចម្រៀងប្រពៃណីផងដែរ៕
ទស្សនាបទ «រាំញីកែងជើង» របស់លោក ជី ដេវីត៖