(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា «ខ្ញុំ និងភរិយាសប្បាយរីករាយណាស់ ដែលបានមកបើកអង្គរសង្រ្កាន្តឆ្នាំថ្មី ២០១៦ នៅខេត្តសៀមរាបជាមួយបងប្អូនជនរួមជាតិទាំងនៅក្នុងខេត្តនេះ និងបងប្អូនដែលមកពីតាម បណ្តាខេត្តនានា។ អង្គរសង្រ្កាន្តឆ្នាំនេះមានការរៀបចំបានល្អទាំងការតុបតែងលំអរ ដែលមានការទាក់ទាញនៅតាមដងផ្លូវក្នុងតំបន់អង្គរ និងកម្មវិធីកំសាន្តសប្បាយនានា រួមទាំងការតាំងពិពណ៌សិល្បៈប្រពៃណីទំនៀមទម្លាប់ ដែលបានបង្ហាញនូវវប្បធម៌ដ៏រុងរឿងរបស់កម្ពុជា។ ទន្ទឹមនឹងនោះដែរ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងបរិវេណអង្គរ គឺបានធានានូវសន្តិសុខល្អជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលមកកំសាន្តសប្បាយនៅទីនេះ។ ថ្ងៃនេះខ្ញុំបានលេងអុកនិងរាំលេង កំសាន្តយ៉ាងសប្បាយផងដែរ។
សម្តេចតេជោ បន្តលើកឡើងថា «ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងទេសចរណ៌អន្តរជាតិដែលបានមកកំសាន្តនៅកម្ពុជា សូមជួបតែសំណាងល្អ និងបានស្បាយរីករាយនៅក្នុងសង្រ្កាន្តឆ្នាំថ្មី។ សូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីគ្រប់ៗគ្នា។ មានសន្តិភាពទើបប្រទេសជាតិយើងមានការប្រារព្ឋពិធីសង្រ្កាន្តឆ្នាំថ្មីដ៏អធិកអធម្មបែបនេះ»៕
សូមទស្សនារូបភាពនានា ស្តីពីសកម្មភាពរបស់សម្តេច៖