Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យការបរទេស៖ កម្ពុជាសហការជាមួយចិន ជួយបញ្ជួនស្រ្តីខ្មែរ ២រូប ដែលរស់នៅខុសច្បាប់ មកមាតុភូមិវិញ

25-11-2021 13:37

(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ប្រទេសចិន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសហការជាមួយអាជ្ញាធរចិន សម្របសម្រួលបញ្ជួនស្ត្រីខ្មែរចំនួន ២រូប ដែលរស់នៅខុសច្បាប់ក្នុងប្រទេសចិន ឲ្យវិលត្រឡប់ទៅកម្ពុជាវិញ។

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ស្ត្រីទាំង ២រូប នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១៥៖៣៥រសៀលថ្ងៃដដែល៕