រថភ្លើងបុករថយន្ត Lexus RX 300 នៅស្រុកកណ្តាលស្ទឹង របួសធ្ងន់ស្រាល៦នាក់
14-04-2016 11:22
(កណ្ដាល)៖ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរវាងរថភ្លើង បុកជាមួយរថយន្ត Lexus RX 300 ពេញទំហឹង បណ្តាលឲ្យមនុស្សជិះ នៅលើរថយន្ត៦នាក់ រងរបួសធ្ងន់ និងស្រាល ត្រូវសមត្ថកិច្ចដឹកទៅ សង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅផ្លូវជាតិលេខ៣ ចំនុចផ្លូវរថភ្លើង ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅម៉ោងប្រមាណ៨៖០០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦នេះ។ សមត្ថកិច្ចឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់នេះ មូលហេតុមកពីបើករថយន្តឆ្លងកាត់ ពេលរថភ្លើងកំពុងបើកឆ្លងកាត់ផ្លូវជាតិ ក៏បុកយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាត យ៉ាងដំណំ៕