(ភូមា)៖ គ្រោះរញ្ជួយដីកំរិត ៧.០រិចទ័រ វាយប្រហារប្រទេសភូមា នេះបើយោងតាមក្រុមភូមិសាស្រ្ត USGS របស់សហរដ្ឋអាមេរិក ចេញផ្សាយដោយសារព័ត៌មាន Reuters មុននេះបន្តិច។ ចំណែកក្រុមភូមិសាស្រ្តរបស់អាល្លឺម៉ង់ថា រញ្ជួយកំរិត៧.១រិចទ័រ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅទីក្រុង Mawlaik ភាគខាងជើង ប្រទេសភូមា ស្ថិតនៅក្បែរព្រំដែនប្រទេស បង់ក្លាដេស, មានភាពរញ្ជួយខ្លះទៅដល់ប្រទស បង់ក្លាដេស និងឥណ្ឌា។

មិនទាន់មានព័ត៌មាននៃការខូចខាតនៅឡើយនោះទេ។ 

សូមរង់ចាំព័ត៌មានបន្ថែម៖