(កណ្តាល)៖ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានដាក់ផែនការដល់កងកម្លាំងទាំងអស់ត្រូវបង្កើន និងត្រៀម១០០ភាគរយ លើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ដើម្បីឲ្យពួកគាត់មានការសប្បាយរីករាយជាមួយបងប្អូន និងក្រុមគ្រួសារ។
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីប្រជំុបូកសរុបលទ្ធផលការងារប្រចាំត្រីមាស១ និងលេីកទិសដៅការងារត្រីមាស២ ឆ្នាំ២០១៦ ក្រោមវត្តមានអលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ អ.ហខេត្ត។
ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុងស្រុកនាយ នាយរង អ.ហ សរុប ចំនួន១២៣នាក់។
នាឱកាសនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានក្រេីនរំលឹក និងដាក់ចេញផែនការ ទិសដៅការងារមួយចំនួន ដូចខាងក្រោម៖
-ពង្រឹងការប្រមូលផ្តុំ គ្រប់គ្រងព័ត៌មាន
-ពង្រឹងការស្រាវជ្រាវបង្ការ បង្រ្កាប បទល្មេីស និងជួយសង្គ្រោះ
-ប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ 100%
-ប្រុងប្រយ័ត្នចំពោះអគ្គីភ័យ រៀបចំសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ ការពារសុវត្ថិភាព ជូនប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឲ្យបានល្អ និងការងារសំខាន់ៗមួយចំនួនទៀត...។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានចែកជូននូវអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរថ្មីទើបទទួលបាន ព្រមទាំងបាននាំមកនូវអំណោយមួយចំនួន របស់នាយឧត្តមសេនីយ៍ គន់ គីម និងលោកស្រី និងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស មានអាវយឺត អ.ហ និងថវិកាមួយចំនួនចែកជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ដេីម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពែណីជាតិ និងនាំមកនៅការសួរសុខទុក្ខ និងការកោតសរសើរដល់កងកម្លាំង អ.ហ ខេត្តកណ្តាលពី នាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ៕