(ភ្នំពេញ)៖ ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ សម័យប្រឡង១៥ វិច្ឆិកា ២០២១ កន្លងទៅនេះ មានបេក្ខជនប្រឡងជាប់សរុប ១៤១,០៥៦ នាក់ ស្មើនឹង ៩៥,៩៧% ស្រី ៧៧,៤៩៥ ស្មើនឹង ៩៧,២៩%។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា។

ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ សម័យប្រឡង១៥ វិច្ឆិកា ២០២១ មានមណ្ឌលប្រឡងសរុប ១,៧១៧ មណ្ឌល និងបន្ទប់សរុប ៧,០៦៧ បន្ទប់ ក្នុងនោះ បេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៥៤,៨៩៩នាក់ ស្រី ៨៣,៨២៣នាក់ បេក្ខជនបានមកប្រឡងសរុប ១៤៥,៦៦៨នាក់ ស្រី ៧៩,០៥៦នាក់ និងបេក្ខជនអវត្តមានសរុប ៩,២០២ នាក់ ស្មើនឹង ៦,៣១% ស្រី ៤,៧២៦ នាក់ ស្មើនឹង ៥,៩៧%៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងអប់រំ ៖