(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥៩, ០១៤,៧៥៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,១៨២,៨៦៦នាក់ និងជាសះស្បើយឡើងវិញ ២៣៤,៣១១,៤២២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៨, ៨៣៥,២១៦នាក់ ស្លាប់ចំនួន ៧៩៦,២១៧នាក់ និងជាសះស្បើយចំនួន ៣៨,៧០៩,៧០៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៥៣៣,៤៧៣នាក់ ស្លាប់ចំនួន ៤៦៦,១៤៧នាក់ និងជាសះស្បើយ ៣៣,៩៤៦, ៧៤៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ០៣៨,៧៣១នាក់ ស្លាប់ ៦១៣,២៤០នាក់ និងជាសះស្បើយ ២១,២៤៧,៩៨២នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖