(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់លោក សូ ជុងហូរ ជាប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ជំនួសលោក ជាម ហ៊ីម ដែលលាលែងពីតំណែង។ នេះបេីតាមប្រកាស សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ៣ ខែវិច្ឆិកា ឆ្នាំ ២០២១។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏ទទួលស្គាល់ លោកណុប ហេង លំដាប់លេខរៀងបម្រុងទី១ នៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ជំនួសលោក សូ ជុងហួរផងដែរ៕

ខាងក្រោមនេះជាប្រកាសក្រសួងមហាផ្ទៃ៖