(ភ្នំពេញ)៖ ក្រុមហ៊ុន Camfone និង Meizu នៅម្សិលមិញនេះ បានធ្វើការបង្ហាញ ម៉ាកទូរស័ព្ទ Smart Phone Meizu M3 Note ថ្មី ដោយប្រកាសថា នឹងមកដល់ប្រទេសកម្ពុជា ក្នុងកំឡុងខែមេសានេះ។ ទូរស័ព្ទថ្មីនេះ ជាកំពូល Smartphone ដ៏ល្បីជាប់លំដាប់ថ្នាក់លេខ៥ ទូទាំងពិភពលោកដែលមានការពេញនិយមនៅទ្វីបអ៊ឺរ៉ុប, ទ្វីបអាស៊ី ហើយលក់ដាច់បំផុតនាពេលបច្ចុប្បន្ន ក្នុងប្រទេសចិន។

លោក ហង់ ជំនោរ ជាអ្នកគ្រប់គ្រងផ្នែកលក់ទូរស័ព្ទម៉ាក Camfone និង Meizu ទូទាំងប្រទេសកម្ពុជា បានធ្វើបទបង្ហាញ Meizu M3 Note ដែលមានរាងស្តើងផលិតពីលោហៈធាតុនឹងមានមុខងារថ្មីៗ ទំនើប ហើយSmart Phone SIM2ប្រើប្រាស់4G LTE បានទាំងពីSIM, CPU 8 Core អាចលេងហ្គេម ខ្នាតធំៗយ៉ាងងាយស្រួល កម្មវិធីDownload បានលឿនដូចព្យុះជាមួយ (Ram2GB, Rom16GB និង Ram3GB Rom 32GB) ប្រភេទអេក្រង់ ទំហំធំ5.5inch FULL HD Display Resolution 1080x1920Pixels ធ្វើអោយមានពណ៌ធម្មជាតិត្រជាក់ភ្នែក កាមេរ៉ា13 Megapixel ដែលមានភ្លើងFlash-LEDពីរ ធ្វើអោយលោកអ្នកអាចថតរូបភាពច្បាស់ល្អ ទាំងយប់ទាំងថ្ងៃ, សាកថ្មឆាប់ពេញ (High Capacity Battery 4100mAh) បច្ចេកវិទ្យាថ្មីស្គែន ក្រយៅដៃ សម្រាប់ដោះនឹងចាក់សោ (Finger Print 0.2s) ។

លោកបានបន្ថៃមទៀតថា ក្រុមហ៊ុនខេមហ្វូន បាននាំចូលផ្តាច់មុខជាផ្លូវការ នូវទូរស័ព្ទដៃស្មាតហ្វូនម៉ាក Meizu អស់រយៈពេលជិត ១ឆ្នាំមកហើយ ដោយបានដាក់សំភោធនៅផ្សារ Aeon Mall កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ មានចំនួន៣ Models គឺ MEIZU MX5, MEIZU M2 Note, និង MEIZU M2 ដែលមានការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក៏ដូចជាបណ្តាលអាជីវករ នៅទូទាំងប្រទេសផងដែរ ដោយផ្អែកលើកត្តា បួនគឺ គុណភាព, តំលៃ, សេវាកម្ម និង ច្រកបែងចែក។

ក្រុមហ៊ុន MEIZU នឹងខិតខំស្វែងរកបទពិសោធថ្មីៗជាមួយទូរស័ព្ទដៃ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយអតិថិជនអាចរកទិញបាន​​​ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ លោកអ្នកអាច ស្វែងរក និងជាវបាន នៅទីតាំង លក់ទូរស័ព្ទ MEIZU ជាផ្លូវការ ដែលមាន អាស័យដ្ឋាន ផ្ទះលេខ 89A, ផ្លូវ 310 សង្កាត់ ទួលស្វាយព្រៃ2 ខណ្ឌ ចំការមន រាជធានីភ្នំពេញ ទំនាក់ទំនង តាមរយៈ លេខទូរស័ព្ទ ទាំងនេះ ផងដែរ (023 636 1116/ 071 33 555 92/ 071 33 555 20)៕